• Somrong village Oudor meanchey, Somrong, Cambodia
  • +885 97777 4164​​/ 085686646/ 093865594
  • image description Eng
  1. home
  2. events
  3. list
Showing 1-3 of 7 results
image description

នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំកម្មវិធីបិទការប្រកួតកីឡាបាល់ទះមិត្តភាពប្រចាំឆ្នាំ២០២៦។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនាយក ក៏បានអបអរសាទរដល់ក្រុមបាល់ទះបុរស-នារីដែលទទួលបានជ័យជំនះ និងលើកទឹកចិត្តដល់គរុនិស្សិតទាំងអស់ឱ្យមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។

image description

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ហ៊ត ស៊ីនួន នាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង តំណាងឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក David Fay មន្ត្រីទទួលបន្ទុកភាសាអង់គ្លេសប្រចាំតំបន់ (Regional English Language Officer - RELO) និងប្រតិភូអមដំណើរ។ គោលបំណងសំខាន់នៃជំនួបនេះរួមមាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីគ្នាទៅវិញទៅមក និងវាយតម្លៃលទ្ធផលការងាររបស់អ្នកស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេសរបស់ស្ថានទូតសហរដ្ឋអាមេរិក។ ផែនការបន្តការគាំទ្រ៖ ពិភាក្សាលើការបណ្តុះបណ្តាលគ្រូភាសាអង់គ្លេស ការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្របង្រៀនថ្មីៗដល់គ្រូឧទ្ទេស និងគរុនិស្សិតនៅវិទ្យាស្ថាន។ ជាទីបញ្ចប់ លោកបណ្ឌិតនាយករង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់វិទ្យាស្ថាន ទាំងលើផ្នែកសម្ភារៈបច្ចេកទេស និងការបញ្ជូនអ្នកជំនាញការ (English Language Fellows) មកចែករំលែកបទពិសោធន៍ផ្ទាល់ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

image description

បាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលការងារសម្រេចបាន និងជូនដំណើរលោកសាស្ដ្រាចារ្យបណ្ឌិត Ravin PAN ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថាន និងមានការចូលរួមពីសំណាក់លោកបណ្ឌិតនាយករង លោកព្រឹទ្ធបុរស គណៈគ្រប់គ្រងដេប៉ាតឺម៉ង់ និងលោកគ្រូអ្នកគ្រូឧទ្ទេសផងដែរ។ ក្នុងរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រោមការគាំទ្រដោយកម្មវិធី Fulbright លោកសាស្ដ្រាចារ្យបណ្ឌិត Ravin PAN បានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការគាំទ្រដល់ការបង្រៀនគណិតវិទ្យា នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង តាមរយៈសកម្មភាពសំខាន់ៗដូចជា៖ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូទ្ទេសគណិតវិទ្យា និងគរុនិស្សិតនៅវិទ្យាស្ថាន។ ផ្តល់ការណែនាំផ្ទាល់ និងជួយបង្កើតវិធីសាស្ត្របង្រៀនទំនើបសម្រាប់គ្រូបង្រៀននៅសាលាអនុវិទ្យាល័យអនុវត្តន៍។ ជួយបង្កើតបរិយាកាសសិក្សាដែលផ្តោតលើការយល់ដឹង និងការអនុវត្តជាក់ស្តែង។ ចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនគណិតវិទ្យា។ កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ដែលជាការចងក្រងនូវអនុស្សាវរីយ៍ល្អៗសម្រាប់សហគមន៍អប់រំ និងជាការបង្ហាញពីការដឹងគុណចំពោះការខិតខំរបស់លោកបណ្ឌិត។ វិទ្យាស្ថានគរុកោសល្យបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកសាស្ដ្រាចារ្យបណ្ឌិត Ravin PAN ដែលបានខិតខំព្យាយាម និងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពអប់រំ ទាំងនៅវិទ្យាស្ថាន និងនៅសាលាអនុវត្តន៍។