• Somrong village Oudor meanchey, Somrong, Cambodia
  • +885 97777 4164​​/ 085686646/ 093865594
  • image description Eng
  1. home
  2. events
  3. list
Showing 1-4 of 7 results
image description

នារសៀលថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានទទួលជួបសំណេះសំណាលជាមួយ Dr. Chris Jacohson សាស្រ្តាចារ្យ មកពីសាកលវិទ្យាល័យ Queensland ដើម្បីពិចារណាក្នុងការស្វែងរកលទ្ធភាពក្នុងកិច្ចសហការការស្រាវជ្រាវនាពេលអនាគត។ គោលបំណងសំខាន់នៃជំនួបនេះរួមមាន៖ សក្ដានុពល៖ ការបង្ហាញពីសក្ដានុពល និងចក្ខុវិស័យរបស់វិទ្យាស្ថានគរុកោសល្យបាត់ដំបង។ កិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីគ្នាទៅវិញទៅមក និងពិនិត្យក្នុងការស្វែងរកលទ្ធភាពក្នុងកិច្ចសហការការស្រាវជ្រាវនាពេលអនាគត។

image description

នាថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំសិក្ខាសាលា ស្តីពី "ការអនុវត្តស្វ័យវាយតម្លៃផ្អែកលើលទ្ធផលការងាររបស់មន្ត្រីអប់រំនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង" ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជា រដ្ឋានាយកវិទ្យាស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងមន្ត្រីអប់រំទាំងអស់នៃវិទ្យាស្ថាន។ សិក្ខាសាលានេះ ជាឱកាសដ៏វិសេសវិសាលរបស់វិទ្យាស្ថានក្នុងការផ្សព្វផ្សាយ និងណែនាំអំពីគោលការណ៍នៃការអនុវត្តស្វ័យវាយតម្លៃផ្អែកលើលទ្ធផលការងារ ព្រមទាំងការបំពេញបែបបទស្វ័យវាយតម្លៃសម្រាប់បុគ្គលិកអប់រំគ្រប់រូបក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ។ ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានគូសបញ្ជាក់ពីគោលបំណង និងសារៈសំខាន់មិនអាចខ្វះបាននៃសិក្ខាសាលានេះ ដែលជាផ្នែកមួយជួយដល់បុគ្គលិកអប់រំផ្ទាល់ ក៏ដូចជាជួយដល់ថ្នាក់ដឹកនាំក្នុងការរៀបចំផែនការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រូឧទ្ទេស និងស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់ពីកិច្ចប្រកាសបើកជាផ្លូវការ លោកស្រីបណ្ឌិត ទេព វណ្ឌី នាយិការងវិទ្យាស្ថាន បានដឹកនាំអង្គសិក្ខាសាលា ដោយធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ដើម្បីឱ្យបុគ្គលិកអប់រំគ្រប់រូបយល់ច្បាស់អំពី៖ ✅ តួនាទី ភារកិច្ច ឋានៈ និងស្តង់ដាវិជ្ជាជីវៈរបស់គ្រូឧទ្ទេស ✅ ការណែនាំអំពីការប្រើប្រាស់ឧបករណ៍ស្វ័យវាយតម្លៃ ✅ ការអនុវត្តបំពេញឧបករណ៍ស្វ័យវាយតម្លៃផ្ទាល់ខ្លួន ដើម្បីទុកជាទិន្នន័យមូលដ្ឋានសម្រាប់គណៈគ្រប់គ្រង ក្នុងការរៀបចំផែនការអភិវឌ្ឍវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាព។ សិក្ខាសាលនេះ ជាឱកាសដ៏សំខាន់សម្រាប់បុគ្គលិកអប់រំគ្រប់រូប ក្នុងការឆ្លុះបញ្ចាំងពីសមត្ថភាព និងលទ្ធផលការងាររបស់ខ្លួនក្នុងរយៈពេលកន្លងមក។ តាមរយៈការធ្វើស្វ័យវាយតម្លៃនេះ មិនត្រឹមតែជួយឱ្យបុគ្គលិកម្នាក់ៗស្វែងយល់ពីចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងធនធានគ្រូឧទ្ទេសដែលមានគុណវុឌ្ឍិខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលគរុសិស្ស-និស្សិតឱ្យក្លាយជាគ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈនាពេលអនាគត។

image description

នាថ្ងៃសៅរ៍ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងកម្មវិធីសង្ក្រាន្តមហាគ្រួសារគរុកោសល្យ(BTEC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងលោកជំទាវ លោកនាយករង លោកគ្រូ-អ្នកគ្រូឧទ្ទេស គរុនិស្សិត និងគរុនិស្សិតគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។