• Somrong village Oudor meanchey, Somrong, Cambodia
  • +885 97777 4164​​/ 085686646/ 093865594
  • image description Eng
  1. home
  2. events
  3. Detail
Showing 1 of results

កិច្ចប្រជុំស្តីពីលទ្ធផលការងារសម្រេចបាន និងជូនដំណើរលោកសាស្ដ្រាចារ្យបណ្ឌិត Ravin PAN ក្នុងឱកាសបញ្ចប់បេសកកម្មនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

image description
image description +
image description +
image description +
image description +
image description +
image description +
image description +
image description +
image description +
image description +

បាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលការងារសម្រេចបាន និងជូនដំណើរលោកសាស្ដ្រាចារ្យបណ្ឌិត Ravin PAN ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថាន និងមានការចូលរួមពីសំណាក់លោកបណ្ឌិតនាយករង លោកព្រឹទ្ធបុរស គណៈគ្រប់គ្រងដេប៉ាតឺម៉ង់ និងលោកគ្រូអ្នកគ្រូឧទ្ទេសផងដែរ។ ក្នុងរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រោមការគាំទ្រដោយកម្មវិធី Fulbright លោកសាស្ដ្រាចារ្យបណ្ឌិត Ravin PAN បានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការគាំទ្រដល់ការបង្រៀនគណិតវិទ្យា នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង តាមរយៈសកម្មភាពសំខាន់ៗដូចជា៖ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូទ្ទេសគណិតវិទ្យា និងគរុនិស្សិតនៅវិទ្យាស្ថាន។ ផ្តល់ការណែនាំផ្ទាល់ និងជួយបង្កើតវិធីសាស្ត្របង្រៀនទំនើបសម្រាប់គ្រូបង្រៀននៅសាលាអនុវិទ្យាល័យអនុវត្តន៍។ ជួយបង្កើតបរិយាកាសសិក្សាដែលផ្តោតលើការយល់ដឹង និងការអនុវត្តជាក់ស្តែង។ ចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនគណិតវិទ្យា។ កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ដែលជាការចងក្រងនូវអនុស្សាវរីយ៍ល្អៗសម្រាប់សហគមន៍អប់រំ និងជាការបង្ហាញពីការដឹងគុណចំពោះការខិតខំរបស់លោកបណ្ឌិត។ វិទ្យាស្ថានគរុកោសល្យបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកសាស្ដ្រាចារ្យបណ្ឌិត Ravin PAN ដែលបានខិតខំព្យាយាម និងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពអប់រំ ទាំងនៅវិទ្យាស្ថាន និងនៅសាលាអនុវត្តន៍។

1 Comments

  • image description

    2024-03-30 09:50:01 reply

    fdbfdrtryhy